ព័ត៌មានអន្តរជាតិ

UN៖ ពលរដ្ឋស៊ូដង់ខាងត្បូង ប្រមាណ ៨,៣លាននាក់ ត្រូវការជំនួយសង្គ្រោះបន្ទាន់

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ក្រុមមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនពលរដ្ឋនៅក្នុងប្រទេសស៊ូដង់ខាងត្បូងចាំបាច់ ត្រូវការជំនួយបន្ទាន់ ដែលចំនួនពលរដ្ឋបានកើនឡើងពី៧,៥លាននាក់ កាលពីឆ្នាំមុន មកដល់៨,៣លាននាក់ ។

ប្រទេសដែលចែកទឹកដីមួយនេះ មានពលរដ្ឋរស់នៅសរុបប្រមាណ ជាង១១លាននាក់ ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA)បានរិះគន់ទៅលើរឿងជម្លោះដែលបានកើតឡើងជាច្រើន ឆ្នាំមកនេះ ការបំរ៉ែបំរួលអាកាសធាតុ និងពេលឥឡូវនេះ ជំងឺកូវីដ១៩ ដែលធ្វើឲ្យតម្រូវការបានកើនឡើងខ្ពស់ ។ ទំាងនោះហើយដែលចាំបាច់បំផុត ក្នុងនោះរាប់ទាំងជនភៀសខ្លួនចំនួន ៣១០.០០០នាក់ និងជនស្វែងរកសិទ្ធិជ្រកកោនផងដែរ ។

ភាពស្រេកឃ្លានបានកំពុងបន្តកើនឡើង ដែលមានពលរដ្ឋលើសពី ៧,២លាននាក់ ដែលតាមការប៉ាន់ប្រមាណគឺប្រឈមនឹងអសន្តិសុខស្បៀងក្នុងអំឡុង ឆ្នាំ២០២១នេះ ។ នៅក្នុងសេចក្តីប្រកាសមួយបានដាក់ថា សហគមន៍ជាច្រើនកំពុងប្រឈមមុខ នឹង “កម្រិតនៃមហន្តរាយនៃអសន្តិសុខស្បៀង” ៕

To Top