បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងចេញចំណាត់ការប្រតិបត្តិ នៅថ្ងៃអង្គារនេះ បន្ថយការប្រើប្រាស់ពន្ធនាគារឯកជន និងដាក់កម្រិតចំនួនថ្មី លើការផ្ទេរសម្ភារៈយោធា ឲ្យទៅអង្គភាពអនុវត្តច្បាប់ក្នុងតំបន់ នេះបើយោងតាមបុគ្គល ដែលដឹងពីបញ្ហា និងឯកសារផែនការ។
ចំណាត់ការប្រតិបត្តិទាំងនោះ ជាផ្នែកនៃការជំរុញ ឲ្យកាន់តែទូលាយដោយរដ្ឋបាលថ្មី ដើម្បីកាត់បន្ថយ គោលនយោបាយដ៏ចម្រូងចម្រាស់ បង្កើតដោយលោក ដូណាល់ ត្រាំ លើកកម្ពស់ កំណែទម្រង់តុលាការព្រហ្មទណ្ឌ និងដោះស្រាយវិសមភាពពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្នេះ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News មន្ត្រីតំណាងសេតវិមាន និងក្រសួងយុត្តិធម៌ នៅមិនទាន់ធ្វើការឆ្លើយតប នឹងសំណើសុំ ឲ្យផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីរឿងនេះនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង