អត្ថបទ

តំណាងភេសជ្ជៈ WURKZ៖ ស្រមៃមើល៍ ធ្លាក់ខ្យល់រងា ជុំគ្នាមករត់ម៉ារ៉ាតុង ឱ្យបែកញើសទៀត អ្នកណាថាមិនសប្បាយ?

ព្រឹត្តិការណ៍​ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ថ្ងៃទី៨ ធ្នូនេះ កាន់តែខិតជិតមកដល់ហើយ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ សូមលើកទឹកចិត្តយុវជនកម្ពុជាទាំងអស់ ដែលស្រឡាញ់​សកម្មភាពកីឡា មកចូលរួមរត់ប្រណាំង ក្នុងរយៈចម្ងាយ៤ប្រភេទ ឲ្យបានច្រើនកុះករ។ ការរត់ប្រណាំងនេះនឹងធ្វើឡើង ចាប់ពីម៉ោង៥:១៥នាទីព្រឹក នៅបរិវេណ​មុខប្រាសាទអង្គរវត្ត ។

លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណៈ​ របស់ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានឱ្យដឹងថា៖ «ដោយសារតែខែធ្នូនេះជាខែធ្លាក់ខ្យល់ ហាក់អំណោយផលដល់សកម្មភាព កីឡាខ្លាំងណាស់។ ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នា ចូលរួមរត់ប្រណាំង ដើម្បីខ្លួនឯង និងសង្គមយើងទាំងអស់គ្នា»។

លោកបន្តថា៖ «អ្នកចូលរួមប្រាកដជា ទទួលបាននូវបទពិសោធន៍ ពិសេសមិនអាចបំភ្លេចបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ ទាំងអាកាសធាតុត្រជាក់ល្អ បរិស្ថានស្អាត និង មានសោភ័ណភាព ជាមួយនឹងសេវាកម្មល្អ មិនថារត់ហត់បែកញើសយ៉ាងណា ខ្ញុំជឿជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងនាំមកនូវក្តីរំភើបសប្បាយរីករាយបំផុត នាឱកាសឆ្នាំចាស់ កៀកផ្លាស់ចូលឆ្នាំថ្មី២០២០នេះ»។

គួរបញ្ជាក់ថា ចម្ងាយដែលលោកអ្នក អាចជ្រើសរើសបានដូចជា៖ ចម្ងាយខ្លី៣ និង៥គីឡូម៉ែត្រ ចម្ងាយមធ្យម១០គីឡូម៉ែត្រ និងចម្ងាយវែងជាងគេបំផុត ២១គីឡូម៉ែត្រ។

ដើម្បីចុះឈ្មោះ សូមចុច៖ http://www.cambodia-events.org/ ឬ តាមដានទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/WurkzCambodia/?epa=SEARCH_BOX ៕

To Top