ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងសហភាពអារ៉ាប់រួមចូលរួមក្នុង សមយុទ្ធហ្វឹកហាត់រយៈពេលមួយសប្ដាហ៍

បរទេស៖ កងកម្លាំងមកពីសហរដ្ឋអាមេរិក និងកងកម្លាំងសហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ រយៈពេលមួយសប្ដាហ៍ នៅសហភាពអារ៉ាប់រួម នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

លោកឧត្តមសេនីយ៍ នៃកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក Farrell Sullivan បានមានប្រសាសន៍ថា “ចំណងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ របស់សហភាពអារ៉ាប់រួម និងសហរដ្ឋអាមេរិក មានតួនាទីយ៉ាងពិសេស ចំពោះស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់”។

លោកបានមានប្រសាសន៍បន្តទៀតថា “ឱកាសហ្វឹកហាត់រវាងកងកម្លាំង ការពារប្រធានាធិបតីសហភាពអារ៉ាប់រួម និងកងកម្លាំងសហរដ្ឋអាមេរិកនេះ ពង្រឹងបន្ថែមនូវការប្តេជ្ញារបស់យើង ចំពោះការចូលរួមទ្វេភាគី និងបង្ហាញនូវកិច្ចប្រឹងប្រែងបន្តបន្ទាប់ រវាងប្រទេសទាំងពីរ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបវិបត្តិនានា” ៕

To Top