បរទេស ៖ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្ត បានណែនាំករណីពិសេសៗ ជាច្រើនសម្រាប់ការបោះឆ្នោតឡើងវិញ ចំពោះមុខតំណែងថ្នាក់ដឹកនាំ នៅសមាជបក្សលើកទី ១៣ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Hau A Lenh អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម បាននិយាយនៅខាងក្រៅ នៃសមាជបក្សលើកទី ១៣ ថាក្រៅពីតម្រូវការអាយុ គណៈកម្មាធិការកណ្តាលទី ១២ បានផ្តល់អនុសាសន៍ ដល់សមាជិកមួយចំនួនរបស់ខ្លួនថា ជា ករណីពិសេស ចំពោះការឈរឈ្មោះបោះឆ្នោតជាថ្មី នៅគណៈកម្មាធិការកណ្តាលទី ១៣ ។
អ្នកផ្តល់យោបល់បានបំពេញ នូវរាល់តម្រូវការចាំបាច់ រួមមានសុខភាព សមត្ថភាព និងភាពជឿជាក់ នៅក្នុងមុខតំណែងទាំងអស់ របស់ពួកគេ។
យោងតាមបទប្បញ្ញត្តិ ដែលមានស្រាប់ គឺសមាជិកគណៈកម្មាធិការកណ្តាលបក្ស មិនត្រូវមានអាយុលើសពី ៦០ ឆ្នាំដែលត្រូវបោះឆ្នោតជ្រើសរើសជាថ្មី។ សមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន មិនត្រូវមានអាយុចាស់ជាង ៦៥ ឆ្នាំដើម្បីជាប់ឆ្នោតជាថ្មីឡើយ៕
ប្រែសម្រួលៈ ណៃ តុលា