ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឱ្យបិទទីក្រុង ឈីលីន និងព្រលានយន្តហោះ អន្តរជាតិ វ៉ាន់ដុង ក្រោយរកឃើញអ្នកឆ្លងវីរុស ក្នុងសហគមន៍ច្រើននាក់

ហាណូយ ៖ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានចេញសេចក្តី ណែនាំមួយ នៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាឱ្យមានការបិទទ្វារ ទីក្រុងស្ថិតនៅភាគខាងជើង ដែលមានប្រជាជន ២០ម៉ឺននាក់ រយៈពេល ២១ ថ្ងៃ និងការបិទអាកាសយានដ្ឋានអន្តរជាតិ ដ៏ធំមួយបន្ទាប់ពីការរកឃើញ ករណីឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីរាយការណ៍បានកត់សម្គាល់ថា ករណីឆ្លងថ្មីចំនួន ៨៤ ករណី ដែលត្រូវបានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍បង្ហាញ ពីការកើនឡើងដ៏ធំបំផុត នៃករណីឆ្លងក្នុងស្រុកនៅវៀតណាម ចាប់តាំងពីការរាតត្បាតវីរុសចាប់ផ្តើម។ ករណីជាច្រើនត្រូវបានរកឃើញនៅក្នុងខេត្តហៃដុង ជាមួយនឹងការចម្លងរបស់វីរុស ដែលបំលែងខ្លួនថ្មី នៅក្នុង ចក្រភពអង់គ្លេស អាចនាំឱ្យមានការឆ្លងរាលដាល។

ការចាក់សោរទីក្រុង ឈីលីន ក្នុងខេត្ត ហាយដុង ដែលករណីនៃការឆ្លងវីរុស ដែលបំលែងខ្លួនថ្មី នៅក្នុងសហគមន៍ត្រូវបានប្រកាស កាលពីព្រឹកថ្ងៃព្រហស្បតិ៍ហើយទំនង ជានឹងកើតមានបន្ថែមទៀត ដែលកើតឡើងពីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍។

អ្នកស្រុកត្រូវបានគេស្នើសុំ ឱ្យស្នាក់នៅផ្ទះហើយទុកតែកន្លែងស្នាក់នៅ សម្រាប់តម្រូវការចាំបាច់ (ទិញអាហារថ្នាំ ឬការសង្គ្រោះបន្ទាន់) ទៅធ្វើការ (នៅតាមភ្នាក់ងាររោងចក្រសហគ្រាស និងសេវាកម្មដែលយល់ថា ចាំបាច់និងមិនបានប្រាប់ឱ្យបិទ) និងភាពអាសន្នផ្សេងទៀត ៕

To Top