“យើងចេញទៅធ្វើការ បានលុយកាន់តែច្រើន រៀនជំនាញកាន់តែច្រើន និងកែលម្អជីវភាពរស់នៅដោយដៃរបស់ខ្លួន តើប្រការទាំងនេះត្រូវអ្នកដទៃបង្ខិតបង្ខំទេ?” លោក Sireli Memetemin ដែលមកពីតំបន់ហឺធាននៃ ភូមិភាគស៊ីនជាំងប្រទេសចិន បានឆ្លើយតបយ៉ាងច្បាស់លាស់ ចំពោះពាក្យភូតកុហកដែលថា ”ស៊ីនជាំងមានបាតុភូត បង្ខំឱ្យធ្វើពលកម្ម” ។ ជាការពិត អំពីបញ្ហាស៊ីនជាំង ប្រជាជនតំបន់ស៊ីនជាំងមាន សិទ្ធិបញ្ចេញមតិយោបល់បំផុត ។
តាមទិន្នន័យស្ថិតិបានបង្ហាញថា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៩ នៅតំបន់ស៊ីនជាំង ចំនួនអ្នកធ្វើពលកម្មសរុបបានកើនឡើងពី ១១លាន៣សែន៥ម៉ឺន២ពាន់៤រយនាក់ ទៅដល់ ១៣លាន៣សែន១ពាន់២រយនាក់ បានកើនឡើង ១៧.២ភាគរយ ។ គោលនយោបាយសម្រាប់ធានា មានឱកាសការងារធ្វើនៅតំបន់ស៊ីនជាំង ព្រមនិងនិងការអនុវត្តជាក់ស្តែងមិនត្រឹមតែ សមស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏សមស្របនឹងស្តង់ដារ ពលករអន្តរជាតិនិងសិទ្ធិមនុស្សផងដែរ សូមសួរថា តើ“ការបង្ខំធ្វើពលកម្ម”គឺមកពីណា?
តាមពិតទៅ ការចេញទៅធ្វើពលកម្មគឺជាមធ្យោបាយ ដ៏សំខាន់សម្រាប់ឱ្យប្រជាជនគ្រប់ជនជាតិ នៃតំបន់ស៊ីនជាំងបម្រះខ្លួនចេញពី ភាពក្រីក្រនិងរកស៊ីមានបាន ។ នាង Pezilet Tursun ដែលឆ្នាំនេះមានអាយុ ២៣ឆ្នាំបានថ្លែងថា នាងបានមកធ្វើការនៅតំបន់ Aksu នៃភូមិភាគស៊ីនជាំងតែមួយឆ្នាំប៉ុណ្ណោះ ប្រាក់ខែក៏បានកើនឡើងពី ២០០០យាន់ទៅដល់៥០០០យាន់ រួចហើយ បានកែលម្អជីវភាពរស់នៅរបស់ខ្លួននិងគ្រួសារ។ “ខ្ញុំពេញចិត្តណាស់ចំពោះការងារ និងជីវភាពរបស់នៅនាពេលបច្ចុប្បន្ន រស់នៅដោយសេរីហើយ ក៏សប្បាយរីករាយណាស់” ។
ដូចអ្នកផងទាំងពួងបានជ្រាបហើយថា អ្វីដែលហៅថា “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” គឺប្រឌិតដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវ គោលនយោបាយជាយុទ្ធសាស្រ្តអូស្រ្តាលី ជាដើមដែលគ្មានភស្តុតាងពិតប្រាកដទាល់តែសោះ។
វេបសាយ “Grayzone” ដែលជាវេបសាយព័ត៌មានឯករាជ្យ នៃប្រទេសអាមេរិកធ្លាប់ចេញផ្សាយអត្ថបទ ក្នុងន័យលាតត្រដាងថា ពាក្យភូតកុហកនេះជា “សកម្មភាពទំនាក់ទំនងសាធារណៈប្រតិកម្មរហ័ស” ដែលប្រឌិតនិងរៀបចំគម្រោងយ៉ាងម៉ត់ចត់ ដោយកម្លាំងប្រឆាំងប្រទេសចិន របស់ប្រទេសអាមេរិកនិងអូស្ត្រាលី ហើយប៉ុនប៉ង់ធ្វើឱ្យ “សង្រ្គាមត្រជាត់ថ្មី”មានភាពកាន់តែផុយស្រួយ ព្រមនឹងទទួលបានផលចំណេញ ពីសកម្មភាពទាំងនេះផងដែរ ។
ប្រជាជនស៊ីនជាំងបានប្រើ រឿងរ៉ាវផ្ទាល់ខ្លួនបញ្ជាក់ថា គោលនយោបាយគ្រប់គ្រងស៊ីនជាំង របស់រដ្ឋាភិបាលចិនបានជំរុញយ៉ាងខ្លាំង ដល់ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ បានបំពេញតាមក្តីបំណងយ៉ាងខ្លាំងក្លា របស់ប្រជាជនតំបន់ស៊ីនជាំងដែល ចង់បានជីវភាពដ៏ល្អបវរ ប្រការទាំងនេះអាចធន់ទ្រាំនឹងការពិនិត្យ បញ្ជាក់ពីពិភពលោកទាំងមូលបាន ។
ទាក់ទិននឹងការមួលបង្កាច់ និងលាបពណ៌លើប្រទេសចិន របស់កម្លាំងប្រឆាំងប្រទេសចិនលោកខាងលិច ពាក្យសម្តីរបស់លោក Sireli Memetemin បានឆ្លុះបញ្ចាំងពីសំឡេង របស់ប្រជាជននៅតំបន់ស៊ីនជាំងគ្រប់រូប ពោលគឺ “គ្មាននរណាម្នាក់អាចដកហូតសិទ្ធិ របស់ពួកយើងដែលចង់បានជីវភាពរស់នៅ កាន់តែល្អប្រសើរឡើងនោះទេ” ៕