ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រិះគន់ការប្រឆាំង ជុំវិញរបាយការណ៍ ស្តីពីគម្រោងកសាង រោងចក្រ នុយក្លេអែ នៅកូរ៉េខាងជើង

បរទេស ៖ ការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចេញការថ្កោលទោសមួយ ចមពោះមេដឹកនាំប្រឆាំង មួយរូប ដែលចោទខ្លួន ពីបទកាន់ជើងសត្រូវ ក្រោយមានរបាយការណ៍ថ្មីមួយថា ទីក្រុងសេអ៊ូល បានគ្រោងកសាងរោងចក្រនុយក្លេអ៊ែមួយ នៅក្នុងប្រទេសកូរ៉េខាងជើង ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក SBS បានបង្ហាញអំពីការចោទប្រកាន់ ដែលចុះមានឈ្មោះឯកសារ ជាច្រើនពីក្រសួងថាមពល ដែលលើកឡើង ពីគម្រោងដែលគេមិនដឹងពីមុន ក្នុងរឿងបង្កើតរោងចក្រនុយ ក្លេអ៊ែមួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងជើង ។

លោក Kim Chong-in ជាមេដឹកនាំបក្សអំណាចប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំមួយ នៅកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានហៅគម្រោងដ៏មានសក្តានុពលនោះថា ជាទង្វើដ៏គួរឲ្យតក់ស្លុត និងគួរឲ្យភ័យញាប់ញ័រ ដែលជាទង្វើសមគំនិតជាមួយសត្រូវ ។

ចំណែកលោក Kang Min-seok ជាមន្ត្រីនាំពាក្យលោកប្រធានាធិបតី មូន ជេអ៊ីន ដែលបានចោទប្រកាន់លោក Kim Chong-in ពីបទថ្លែងដោយគ្មានទំនួលខុសត្រូវ បង្កជម្លោះមនោគមន៍ និងបោកបញ្ឆោតប្រជាជន នៅមុនការបោះឆ្នោតដ៏សំខាន់ នៅក្នុងខែមេសា ៕ ប្រែសម្រួល៖ប៉ាង កុង

To Top