ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យបញ្ចៀសចរាចរ រថយន្តដឹកទំនិញ ធុនធំ និងរថយន្តដឹកដី គ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១រយៈ ពេល មួយព្រឹក ក្នុងអំឡុងពេលបើកការដ្ឋានការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ ការរោងចក្រប្រព្រឹត្តកម្ម ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
យោងតាមសេចក្ដី ជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១បានឲ្យដឹង ថា កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕