បរទេស៖ នៅថ្ងៃនេះប្រទេសរុស្សី បានចេញសេចក្តីព្រមានយ៉ាងខ្លាំងៗ ទៅលើផែនការនៃការរៀបចំ ធ្វើបាតុកម្មពីសំណាក់ ក្រុមបាតុករដែលចង់ ទាមទារឲ្យមានការដោះលែង មេបក្សប្រឆាំងដ៏ធំ លោក Alexei Navalny និងគម្រាមចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ទៀតផង ។
រំលឹកដែរថាលោក Navalny ត្រូវបានចាប់ខ្លួន តាំងតែពីថ្ងៃទី១៧ ខែមករា បន្ទាប់ពីបានហោះហើរ មកដល់ប្រទេសរុស្សី ពីប្រទេសអាល្លឺម៉ង់ ក្រោយចំណាយពេលអស់រយៈពេល៥ខែ ដើម្បីព្យាបាល បានធូរស្រាល ពីការបំពុលមួយ ដែលត្រូវបានដាក់ការសង្ស័យថា ជាផែនការរបស់រដ្ឋាភិបាល ក្រុងមូស្គូ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឲ្យមាន ប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋរុស្សីជាច្រើនពាន់នាក់ ដោយក្នុងនោះមនុស្ស នៅក្នុងទីក្រុងជាង១០០ បាននាំគ្នាធ្វើការបាតុកម្ម អស់រយៈពេលជិត១សប្តាហ៍ មកហើយកាលពីសប្តាហ៍ ប៉ុន្តែជាលទ្ធផល មានការចាប់ខ្លួន មនុស្សដល់ទៅ៤០០០នាក់ផងដែរ ។
គួរឲ្យដឹងដែរថាផែនការ នៃការធ្វើបាតុកម្មសាជាថ្មី នឹងធ្វើឡើងនៅទីលាន Lubyanka Square នៅថ្ងៃអាទិត្យនេះប៉ុន្តែប៉ូលីស នៃរុស្សី ត្រូវបានដាក់ពង្រាយ ទៅហើយត្រៀមបោសសំអាត បាតុកម្ម ទាំងនោះដោយលើកឡើងថា ជាសកម្មភាពមិនស្របច្បាប់ និងអាចប្រឈមមុខ ទៅនឹងទោសទណ្ឌទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី