ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព ធាតុអាកាសជាប្រចាំទាំង នៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុង គ្របដណ្តប់លើកម្ពុជា ។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖
១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ។
២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។
៣៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមាមានពី ២៥-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C៕