ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទួលមេដឹកនាំតាលីបង់ អាហ្វហ្គានីស្ថាន ស្របពេល ដែលកិច្ចពិភាក្សា សន្តិភាពជាប់គាំង

បរទេស ៖ ប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ បានធ្វើការទទួលមេដឹកនាំ នយោបាយរបស់ពួកតាលីបង់ អាហ្វហ្គានីស្ថាន នៅក្នុងអំឡុងសប្ដាហ៍មុន និងស្នើជួយធ្វើជាអ្នក សម្របសម្រួលមួយក្នុងកិច្ច ពិភាក្សាសន្តិភាព រវាងពួកបះបោរនិងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដែលបានជាប់គាំង នៅក្នុងប្រទេសកាតា។

តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់គឺជាសត្រូវរបស់ពួកតាលីបង់ អស់រយៈពេលជាច្រើនទសវត្សមកហើយ ប៉ុន្តែបានជួបគ្នាជាចំហជាមួយថ្នាក់ដឹកនាំពួកតាលីបង់ សម្រាប់រយៈពេលពីរបីឆ្នាំកន្លងមកនេះ ស្របពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចចរចា ស្តីពីការដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍នៅថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជួបគ្នាជាមួយមេដឹកនាំ នយោបាយពួកតាលីបង់ គឺលោក Mullah Abdul Ghani Baradar នៅក្នុងទីក្រុងតេអេរ៉ង់ និងបាននិយាយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន មិនមែនអ្នកជាសម្របសម្រួល ដ៏ល្អមួយនៅក្នុងជម្លោះនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top