ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ៖ មិនត្រូវទុកមន្ត្រីណាម្នាក់ ឲ្យនៅឯកាឡើយ ពេលគាត់មានបញ្ហា

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា មិនត្រូវទុកមន្ត្រីណាម្នាក់ ឲ្យនៅឯកាឡើយពេលគាត់មានបញ្ហា។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ទី១ ខែកុម្ភ: ឆ្នាំ២០២១ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់លោកស្រី សូ ឡាដាន ដែលត្រូវជាភរិយាលោក ស៊ិន សារ៉ាត ជាមន្រ្តីនៃទីចាត់ការអន្តរវិស័យ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ៤.០០០.០០០ រៀល ផងដែរ។

ជាមួយនោះដែរ លោក ស៊ិន សារ៉ាត និងក្រុមគ្រួសារ ក៏បានសម្តែង នូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង និងសម្តែងការដឹងគុណ ដល់លោកអភិបាលខេត្ត ដែលជាថ្នាក់ដឹកនាំមួយដ៏ល្អ ដែលតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខមន្ត្រី ក្រោមឱវាទជានិច្ចជាកាលរហូតមក៕

To Top