ព័ត៌មានអន្តរជាតិ

អ្នកកាសែតឥណ្ឌា រងការចោទប្រកាន់ ពីបទញុះញង់ជុំវិញការ រាយការណ៍អំពីបាតុកម្ម

បរទេស ៖ អ្នកសារព័ត៌មានឥណ្ឌាជាច្រើនរូប កំពុងតែប្រឈមមុខ នឹងបទចោទប្រកាន់ពីបទបង្កការញុះញង់ ជុំវិញសេចក្តីរាយការណ៍ របស់ពួកគេ និងសារបង្ហោះលើអនឡាញផ្សេងទៀត ស្តីពីបាតុកម្មតវ៉ាធ្វើឡើង ដោយកសិករកាលពីសប្ដាហ៍មុន បង្កឲ្យមានការរិះគន់ ចំពោះចំណាត់ការផ្លូវច្បាប់នោះ ពីសំណាក់សមាគម ប្រព័ន្ធផ្សព្វផ្សាយ។

តាមសេចក្តីរាយការណ៍ មានពាក្យបណ្ដឹងត្រូវបានគេប្តឹងទៅប៉ូលីស ក្នុងរដ្ឋតិចបំផុតចំនួន៥ ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលរួមមានទាំងលោក Rajdeep Sardesai ជាពិធីករសារព័ត៌មានដ៏ល្បីនៅទូរទស្សន៍ India Today និងលោក Vinod Jose ជានិពន្ធនាយកនៃទស្សវដ្តី Caravan។

គួរបញ្ជាក់ថា កសិកររាប់ម៉ឺននាក់ នាពេលថ្មីៗនេះ បានបោះជំរុំនៅជាយរដ្ឋធានី ស្នាក់នៅអស់រយៈពេលជាងពីរខែ ដើម្បីទាមទារឲ្យដកចេញវិញ នូវច្បាប់កសិកម្មថ្មី ដែលពួកគេនិយាយថា ផ្តលផលប្រយោជន៍ឲ្យដល់ឈ្មួញឯកជន កេងលើអ្នកដាំដុះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top