ព័ត៌មានអន្តរជាតិ

អង់គ្លេស បង្កើតសំណើផ្លូវការ សុំចូលរួមក្នុងកិច្ច ព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក

បរទេស ៖ នៅថ្ងៃចន្ទនេះ ប្រទេសអង់គ្លេស បានបង្កើតសំណើផ្លូវការមួយ សុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ដោយស្វះស្វែងរកភាព ជាសមាជិកនៃកិច្ចព្រមព្រៀង មាន១១ប្រទេសចូលរួម ដើម្បីបើកផ្លូវថ្មី សម្រាប់ក្រោយចាកចេញពីអឺរ៉ុប ។

ដោយធ្វើការប្រកាសអំពីសំណើនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Liz Truss តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា វានឹងដាក់ប្រទេសអង់គ្លេស ក្នុងបេះដូងរបស់ប្រទេសមាន សេដ្ឋកិច្ចកំពុងរីកចម្រើន ដ៏លឿនបំផុតខ្លះ នៅក្នុងពិភពលោក ។

គួរបញ្ជាក់ថា សំណើនេះ គឺត្រូវបានធ្វើឡើង នៅគម្រប់ខួបលើកដំបូង នៃការចាកចេញជាផ្លូវការរបស់អង់គ្លេស ពីសហភាពអឺរ៉ុប នៅមុនពេលនៃការផ្លាស់ប្តូរ ដែលបានបញ្ចប់នៅចុងឆ្នាំ២០២០ ។

ក្នុងពេលបច្ចុប្បន្នេះ ប្រទេសអង់គ្លេស កំពុងតែសម្របខ្លួនទៅតាមលក្ខខណ្ឌថ្មីនៃជំនួញជាមួយសហភាពអឺរ៉ុប ជាទីដែលការធ្វើជំនួញ ដ៏រលូន ត្រូវបានផ្លាស់ប្តូរ ជាមួយកិច្ចព្រមព្រៀងស្តួចស្តើង ដែលក្នុងករណីជាច្រើន ធ្វើឲ្យការនាំចេញទៅសហភាព អឺរ៉ុបមានភាពស្មុគស្មាញ និងចំណាយកាន់តែខ្ពស់៕
ប្រែសម្រួល៖ប៉ាង កុង

To Top