ព័ត៌មានអន្តរជាតិ

ADB ផ្តល់ជំនួយ២៥លានដុល្លារ សម្រាប់ហ្វីលីពីន ទិញវ៉ាក់សាំងកូវីដ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាធនាគារពិភពលោក ADB បានប្រកាសផ្តល់ថវិកាជំនួយដែលមានទឹកប្រាក់ប្រមាណជា២៥លានដុល្លារទៅដល់រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន ដើម្បីអាចទិញយកវ៉ាក់សាំង សម្រាប់ការពារកូវិដ។

សាខាធនាគារ ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងម៉ានីល បានថ្លែងដែរថា កញ្ចប់ថវិកានេះគឺជាផ្នែកមួយ នៃកញ្ចប់ពង្រឹងសុខាមាលភាព ដែល ADB ធ្លាប់បានអនុម័តប្រមាណជា១២៥លានដុល្លារ តាំងតែពីខែសីហាឆ្នាំទៅ ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសហ្វីលីពីន បានរាយការណ៍ករណីឆ្លង សរុបប្រមាណជា៥២៥ ៦១៨នាក់ដែលក្នុងនោះមានពលរដ្ឋ ប្រមាណជា ១០ ៧៤៩នាក់ហើយផងដែរ ។

រហូតមកដល់ពេលនេះហ្វីលីពីន បានដាក់ផែនការរួចទៅហើយ ក្នុងការអភិវឌ្ឍផែនការរបស់ខ្លួន ដែលនឹងអាចចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួនឲ្យបាន៦០ទៅ៧៥ភាគរយ ខណៈដែលប្រទេសកំពុងចរចា ជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងមួយ ចំនួនហផយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top