ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខយូអិន បើកកិច្ចប្រជុំបន្ទាន់ ជុំវិញវិបត្ដិនយោបាយនៅមីយ៉ាន់ម៉ា

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បន្ទាប់ពីការឃុំខ្លួន មេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេស រួមទាំងការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ១ឆ្នាំផងដែរ។

ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ លោក Barbara Woodward ដែលប្រទេសរបស់លោក កាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ប្ដូរវេនសម្រាប់ខែកុម្ភៈ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាបានឯកភាពគ្នា ក្នុងការលើកយកបញ្ហារបស់មីយ៉ាន់ម៉ា ចេញមកតាមរយៈការវិវឌ្ឍន៍ចុងក្រោយ។

លោក Woodward បានប្រាប់អ្នកយកព័ត៌មានថា “យើងមានកម្មវិធីនេះ សម្រាប់ពិភាក្សាការងារ នៅចុងសប្តាហ៍នេះ។ នៅក្នុងការពិភាក្សា ជាមួយសមាជិកក្រុមប្រឹក្សា យើងបានព្រមព្រៀងគ្នាថា យើងនឹងផ្លាស់ប្តូរវាទៅពិភាក្សានៅថ្ងៃស្អែក ដោយសារការវិវត្ត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាការបន្ទាន់”។

លោកបន្ដថា “យើងចង់ដោះស្រាយ ការគំរាមកំហែងរយៈពេលវែង ដល់សន្តិភាព និងសន្តិសុខ ជាការពិតដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជិតខាងអាស៊ី និងអាស៊ានរបស់មីយ៉ាន់ម៉ា”៕ ដោយ៖ ឈូក បូរ៉ា

To Top