បរទេស ៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យទៅអាជ្ញាធរប៉ាឡេស្ទីន ហើយនេះគឺជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលបានធ្វើដូច្នោះ នេះបើតាមសេចក្តី រាយការណ៍មួយ ទីពីទីភ្នាក់ងារសារព័ត៌មាន UPI ។
មន្ត្រីអ៊ីស្រាអែល បានបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ Moderna ចំនួន២.០០០ដូសជាលើកដំបូង ឲ្យទៅក្រុមការងារពេទ្យប៉ាឡេស្ទីន ចំណែកថ្នាំវ៉ាក់សាំងដែលនៅសេសសល់ផ្សេងទៀត ដែលគេរំពឹងថា មានចំនួន៥.០០០ដូស នឹងត្រូវបញ្ជូនទៅឲ្យ ក្នុងដំណើរដឹកជញ្ជូន៣ថែមទៀត ។
មន្ត្រីប៉ាឡេស្ទីន រំពឹងទទួលបានថ្នាំវ៉ាក់សាំងកូវិដ១៩ Sputnik V ចំនួនរាប់ពាន់ដូស ពីប្រទេសរុស្ស៊ី ប៉ុន្តែភាពពិបាកក្នុងការដឹកជញ្ជូន បានធ្វើឲ្យមានការពន្យាពេលដល់ការចែកចាយ។
គួរបញ្ជាក់ថា កាលពីមុន អង្គភាពអន្តរជាតិមួយចំនួន បានធ្វើការរិះគន់អ៊ីស្រាអែល សម្រាប់ការបដិសេធមិនបញ្ជូនថ្នាំវ៉ាក់សាំងឲ្យប៉ាឡេស្ទីន តែក្រោយមក មន្ត្រីអ៊ីស្រាអែល បានណែនាំឲ្យបញ្ជូនថ្នាំវ៉ាក់សាំងនោះ ព្រោះតែកម្មករប៉ាឡេស្ទីន ជាញឹកញាប់ចូលមកក្នុងប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល៖ប៉ាង កុង
