ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កសាងកន្លែងស្តុកប្រេង បន្ថែមនៅកំពង់ផែ Nampo

បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងតែកសាងឃ្លាំង ស្តុកប្រេងបន្ថែមទៀត នៅកំពង់ផែ Nampo ដោយមានអាងស្តុកប្រេងថ្មីចំនួនជាង៣០ បានកសាងរួចរាល់ គិតចាប់តាំងពីឆ្នាំ២០១៨មក។

ការវិភាគលើរូបភាពពីផ្កាយរណប ធ្វើឡើងដោយក្រុមអ្នកវិភាគ Maxar Technologies មានមូលដ្ឋាននៅរដ្ឋកូឡូរ៉ាដូ ដែលចែករំលែកលើកម្មវិធី Google Earth បង្ហាញឲ្យឃើញនូវតំបន់ Nampo មានអាងប្រេងដែលមិនធ្លាប់ ឃើញពីមុនចំនួន៥កន្លែង កាលពីថ្ងៃទី២៣ ខែធ្នូ ហើយអាងនីមួយៗ មានអង្កត់ផ្ចិតពី៨២ហ្វីតទៅ១០៥ហ្វីត។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានរឹតបន្តឹងការ ធ្វើជំនួញជាមួយពិភពលោកខាងក្រៅ ចាប់តាំងពីផ្តើមមានការរាតត្បាតឆ្លងមេរោគកូរ៉ូណាមក ប៉ុន្តែការដោះដូរដ៏សំខាន់នានា នៅតែអាចកើតមានឡើង ជាមួយដៃគូដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន គឺប្រទេសចិននិងប្រទេសរុស្ស៊ី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top