ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិន ជំរុញក្រុមប្រឹក្សាសន្តិសុខ ឲ្យរួបរួមគ្នាគំាទ្រលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ានម៉ា

បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិមួយរូប នៅពេលថ្មីៗនេះ បានជំរុញក្រុមប្រឹក្សាសន្តិសុខ ឲ្យរួបរួមគ្នាគាំទ្រដល់លទ្ធិ ប្រជាធិបតេយ្យនៅមីយ៉ានម៉ា នៅក្នុងអំឡុងកិច្ចប្រជុំបន្ទាន់មួយ ដែលប្រារព្ធធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីយោធាមីយ៉ានម៉ា ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាល និងចាប់ខ្លួនថ្នាក់ដឹកនាំនានា។

លោកស្រី Christine Schraner Burgener ជាប្រេសិតពិសេសអង្គការ សហប្រជាជាតិសម្រាប់មីយ៉ានម៉ា បានថ្លែងប្រាប់ដល់ឯកអគ្គរដ្ឋទូត នៃក្រុមប្រឹក្សាមានសមាជិក១៥ប្រទេស នៅក្នុងអំឡុងកិច្ចប្រជុំសម្ងាត់មួយ និងបានអំពាវនាវឲ្យរួបរួមគ្នាគាំទ្រ ដល់រដ្ឋាភិបាលរបស់ប្រទេសមីយ៉ានម៉ា ទន្ទឹមនឹងការថ្កោលទោស ចំពោះការដណ្ដើមអំណាចរបស់យោធា ថាជាទង្វើអធម្មនុញ្ញភាពនិងខុសច្បាប់។

យោងតាមការចេញព័ត៌មាន នៃកិច្ចប្រជុំនោះពីអង្គការសហប្រជាជាតិ បានឲ្យដឹងថា លោកស្រី Christine Schraner Burgener បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះវិធានការថ្មីៗនេះធ្វើឡើងដោយយោធា និងជំរុញឲ្យលោកទាំងអស់ រួមគ្នាផ្ញើចេញសញ្ញាច្បាស់លាស់មួយ ក្នុងការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ានម៉ា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top