ព័ត៌មានអន្តរជាតិ

តុលាការមីយ៉ាន់ម៉ា អនុញ្ញាតឱ្យឃុំខ្លួនលោកស្រី ស៊ូជី និងប្រធានាធិបតី ២សប្តាហ៍ និង ៤០០នាក់ទៀតត្រូវបានដោះលែង

រ៉ង់ហ្គូន៖ សមាជិកនៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា តុលាការមីយ៉ាន់ម៉ា បានផ្តល់ការស្នើសុំឱ្យប៉ូលិសឃុំខ្លួនមេដឹកនាំ ដែលត្រូវបានបណ្តេញចេញគឺ លោកស្រី អ៊ុងសាន ស៊ូជី រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈពីបទនាំចូល និងប្រើប្រាស់ ឧបករណ៍គមនាគមន៍ខុសច្បាប់ ហើយអ្នកផ្សេងទៀតចំនួន ៤០០នាក់ត្រូវបានដោះលែង។

ឯកសារលេចធ្លាយ របស់ប៉ូលិសក្នុងតំបន់ បានបង្ហាញក្នុងចំណោមប៉ូលិសក្នុងស្រុក បានបង្ហាញថា ប៉ូលីសកំពុងតែស្វែងរកលោកស្រី ស៊ូជី ដែលត្រូវបានឃុំខ្លួននៅផ្ទះ រហូតដល់ពេលនោះ បន្ទាប់ពីបុគ្គលិកសន្តិសុខឯកជន នៅឯលំនៅដ្ឋានរបស់លោកស្រី ត្រូវបានគេរកឃើញថា កំពុងកាន់ការជជែក ដោយគ្មានការអនុញ្ញាត បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទ។

នៅក្នុងបញ្ហានេះដែរ ឯកសារបង្ហាញពីប៉ូលិស ស្វែងរកការចោទប្រកាន់ពីបទល្មើស ក្រោមច្បាប់នាំចូល – នាំចេញ ដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។

តុលាការ ក៏បានផ្តល់ការអនុញ្ញាតឱ្យប៉ូលិសឃុំខ្លួន លោកប្រធានាធិបតីលោក Win Myint ដែលត្រូវបានបណ្តេញចេញពីតំណែង រយៈពេលពីរសប្តាហ៍ដូចគ្នា ពីបទរំលោភ លើការរឹតត្បិតមេរោគឆ្លងកាលពីខែមុន នៅពេលដែលលោកសង្កេតឃើញ មានការប្រមូលផ្តុំគ្នា នៃការបោះឆ្នោតរបស់គណបក្ស NLD នៅមុខផ្ទះរបស់លោក ក្នុងទីក្រុងណៃពិដោ ដែលពាក់ព័ន្ធនឹងរថយន្តជាង ២០០ គ្រឿង។

សមាជិកសភាមកពីគណបក្សនេះ បានឲ្យដឹងកាលពីថ្ងៃពុធថា យោធាមីយ៉ាន់ម៉ា បានដោះលែងមនុស្សប្រហែល ៤០០ នាក់ រួមទាំងសមាជិកសភា នៃគណបក្សដែលកំពុងកាន់អំណាច និងបានបញ្ជា ឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។

នៅពេលដែលយោធា បានដណ្តើមអំណាចអ្នកតំណាងរាស្ត្រគណបក្ស NLD ជាច្រើននាក់ បានស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ នៅមុនសម័យប្រជុំសភាថ្មី ដែលមាន ៦៦៤ កៅអី ដែលនឹងត្រូវកោះប្រជុំ នៅពេលក្រោយ។ ក្នុងនោះដែរគណបក្ស NLD បានឈ្នះអាសនៈចំនួន ៣៩៦ នៅក្នុងការបោះឆ្នោតទូទៅ កាលពីខែវិច្ឆិកា៕ ដោយ ៖ ឈូក បូរ៉ា

To Top