ព័ត៌មានអន្តរជាតិ

កុមារ០៥នាក់ និងមនុស្សវ័យជំទង់ម្នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋ Oklahoma សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារថា កុមារចំនួន០៥នាក់ និងមនុស្សពេញវ័យចំនួនម្នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលមានការបាញ់ប្រហារគ្នាមួយ នៅក្រុង Muskogee រដ្ឋ Oklahoma សហរដ្ឋអាមេរិក ។

ប៉ូលិសបានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង១និង៣០នាទីព្រឹក ដែលមានការហៅពីអ្នកស្រុកម្នាក់ដែលថា មានការបាញ់ប្រហារស្លាប់មនុស្សជាច្រើននាក់ នៅភាគអាគ្នេយ៏ នៃក្រុង Muskogee ហើយនៅពេលនោះ ក្រុមមន្ត្រីបានមកដល់ ពួកគេបានឃើញជនសង្ស័យម្នាក់ បានកាន់កាំភ្លើងមួយដើម និងបានចាប់ខ្លួនរូបគេ បន្ទាប់ពីបានបាញ់តដៃគ្នា ។

ជនសង្ស័យ ត្រូវបានគេរាយការណ៍ថា ជាសមាជិកម្នាក់ នៅក្នុងគ្រួសារជនរងគ្រោះ ។

ក្រុង Muskogee ស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃក្រុង Tulsa ដែលជាទីក្រុងដ៏ធំលំដាប់លេខ២នៃរដ្ឋ Oklahoma ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top