វ៉ាស៊ីនតោន ៖ លោក Jason Miller ទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន Fox News នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនផ្តល់សក្ខីកម្មនៅក្រោមការសច្ចាប្រណិធាន សម្រាប់ការជំនុំជម្រះការចោទប្រកាន់របស់ព្រឹទ្ធសភា ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយឡើយ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្ដី លោក Miller បានលើកឡើងថា “អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងមិនផ្តល់សក្ខីកម្មនៅក្នុងនីតិវិធី ដែលមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ”។
ដូចគ្នានេះផងដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមអ្នកច្បាប់របស់លោក ត្រាំ បានហៅសំណើរបស់ក្រុមអ្នកប្រជាធិបតេយ្យ របស់សភាដើម្បីឱ្យលោក ត្រាំ ផ្តល់សក្ខីកម្មអំពីភាពក្រិនទោះបី ជាខ្លួនមិនបាននិយាយវិធីមួយ ឬផ្សេងទៀតក៏ដោយថា តើប្រធានាធិបតី នឹងផ្តល់សក្ខីកម្មឬយ៉ាងណា។
មេធាវីការពារក្ដីលោក Bruce Castor និង David Schoen បានសរសេរថា“ យើងកំពុងតែទទួលបាននូវ ទំនាក់ទំនងសាធារណៈចុងក្រោយបំផុតរបស់អ្នក ដូចដែលអ្នកបានដឹងច្បាស់ហើយថា គ្មានការជ្រៀតជ្រែកអវិជ្ជមាន ក្នុងដំណើរការនីតិវិធី ដែលមិនស្រប តាមរដ្ឋធម្មនុញ្ញនេះទេ”។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានចោទប្តកាន់ពីបទញុះញង់បង្កឲ្យកើតមានហិង្សានៅវិមានកាពីតូល ហើយក៏ជាប្រធានាធិបតីអាមេរិកដំបូងគេដែរ ដែលត្រូវបានចោទប្រកាន់ចំនួន ២ដងក្នុងអំឡុងពេលកាន់អំណាច ៕
ដោយ ឈូក បូរ៉ា