ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី និង ឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអំណោយចូលរួមរបស់សមាជិកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ សរុប ៤,០០០,០០០៛ (បួនលានរៀល) ទឹកសុទ្ធ ភេសជ្ជៈ៤កែស, ផ្លែឈើស្រស់០១កន្ទ្រក ចុះសួរសុខទុក្ខ និងជាការសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលដល់ លោកវរសេនីយ៍ទោ សឿ ចន្ថា សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងឈរបោសសម្រាម នៅមុខផ្ទះស្រាប់តែមានម៉ូតូធ្វើដំណើរខុសផ្លូវ មកបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរបួសធ្ងន់៕