ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី២នាក់ ថែមទៀត ជាករណីនាំចូល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ ដែលជាពលករ មកពីប្រទេសថៃ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួន ៤៥៤នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

To Top