ព័ត៌មានអន្តរជាតិ

ភេរវករ IS ត្រូវបានចាប់ខ្លួនបាននៅក្រុង Karachi ប្រទេសប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា ទីភ្នាក់ងារសន្តិសុខរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ បានធ្វើការចាប់ខ្លួនភេរវករម្នាក់ ដែលជាសមាជិករបស់ក្រុមរដ្ឋឥស្លាម (IS)នៅក្រុងកំពង់ផែ Karachi ដែលស្ថិតនៅភាគខាងត្បូងប្រទេស និងជាក្រុមសកម្មភាព ភេរវករផុយស្រួចជាច្រើនទៀត ។

អ្នកនាំពាក្យមួយរូប បាននិយាយថា លោក Zakirullah alias Shafiullah ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការរួមគ្នាមួយ ដោយនាយកដ្ឋានប្រឆំាងភេរវកម្មនិយម (CTD) និងកងកម្លាំងយោធាប៉ារ៉ា ប្រចាំនៅក្រុង Karachi ដែលជារដ្ឋធានីរបស់ខេត្ត Sindh ។

អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមសន្តិសុខជំនាញ បានរកឃើញគ្រាប់បែកដៃ ចំនួន០១គ្រាប់ និងកំាភ្លើងមួយដើមពីភេរវករ ដែលមានទំនាក់ទំនងជាងក្រុមឧទ្ទាម Tehrik-i-Taliban Pakistan ហៅកាត់ (TTP) និងបានចូលរួមចុងក្រោយជាមួយក្រុម IS ។

ឈ្មោះ Zakirullah ជាកម្មសិទ្ធិសំដៅ ទៅលើក្រុមកុលសម្ព័ន្ធ Bajaur នៅក្នុងខេត្ត Khyber Pakhtunkhwa បានទទួលការហ្វឹកហាត់ជាភេរវករ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ គាត់បានលើកឡើងដូច្នេះ ដោយបានបន្ថែមថា ភេរវករបានមកដល់ក្រុង Karachi ដើម្បីបើកការវាយប្រហារ ជាមួយក្រុមភេរវករផ្សេងៗទៀត ប្រឆាំងនឹងច្បាប់ប្រតិបត្តិការ របស់ទីភ្នាក់ងារជាច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top