គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Hassan Rouhani ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នឹងចាប់ផ្តើមឡើង នៅក្នុងប្រទេសអ៊ីរង់ នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ទន្ទឹមនឹងនេះដែរ សរុបចំនួនអ្នកមានវិជ្ជមានសរុប នៅក្នុងប្រទេសតួកគី បានកើនឡើងដល់២.៥២៤.៧៨៦នាក់ ។
កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់ បានទទួលថ្នាំវ៉ាក់សាំងដំបូង ដែលបានផលិតឡើង ដោយប្រទេសរុស្ស៊ី ប្រឆំាងនឹងជំងឺកូវីដ១៩ ដែលមានឈ្មោះថា Sputnik V ។
ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍មកថា មានករណីប្រចាំថ្ងៃនៃជំងឺកូវីដ១៩ ចំនួន៦.៩៨៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ១.៤៥៩.៣៧០នាក់ ។
ក្នុងអំឡុងពេល ធ្វើបទបង្ហាញប្រចាំថ្ងៃរបស់ លោកស្រី Sima Sadat Lari អ្នកនាំពាក្យមួយរូប មកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងថា ជំងឺឆ្លងរាតត្បាត បានត្រូវគេប្រកាសថា បានឆក់យកជីវិតមនុស្ស អស់៥៨.៤១២នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយកើនឡើង៧៦នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា