KHARTOUM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រុមប្រឹក្សា រដ្ឋមន្ត្រីបានដាក់ថា កាលពីថ្ងៃអាទិត្យ លោក Abdalla Hamdok នាយករដ្ឋមន្ត្រី នៃប្រទេសស៊ូដង់ បានប្រកាសអំពីការសម្រេចចិត្តមួយ នឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីរដ្ឋាភិបាល ។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “ផ្អែកលើឯកសាររដ្ឋធម្មនុញ្ញ ដែលបានផ្តល់ឲ្យក្នុងអំឡុងពេលអន្តរកាល នាយករដ្ឋមន្ត្រី បានប្រកាសនូវសេចក្តី សម្រេចមួយនៅថ្ងៃនេះ ដើម្បីបង្កើតគណៈរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីឡើងវិញ នៅក្នុងពេលអន្តរកាលនេះ ដែលផ្តើមចេញពីមុខតំណែង របស់ពួកគេ ដើម្បីបញ្ចប់ការជ្រើសតាំងរដ្ឋមន្ត្រីស្តីទី” ។
យោងតាមសេចក្តីសម្រេច រដ្ឋមន្ត្រីដែលត្រូវតែងតាំងតំណែងថ្មី នឹងនៅរក្សាមុខតំណែង រដ្ឋមន្ត្រីឲ្យនៅដដែល ខណៈដែលរដ្ឋមន្ត្រីដែលមានយកចិត្តទុកក្នុងការបំពេញការងារ រហូតដល់រដ្ឋាភិបាល ត្រូវបានធ្វើការកែទម្រង់ថ្មី ។
គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមប្រឹក្សាដៃគូអំឡុងពេលអន្តរកាល នៅក្នុងប្រទេសស៊ូដង់ បានឯកភាព ក្នុងការប្រកាសអំពីរដ្ឋាភិបាលថ្មី នៅថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា