ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃច័ន្ទម្សិលមិញនេះ បានប្រកាសបណ្តេញ អ្នកការទូតអាល់បានីម្នាក់ ចេញពីប្រទេស នៅក្នុងការសងសឹកមួយ ចំពោះការប្រឆាំងក្រុងម៉ូស្គូ ដើម្បីយកចិត្ដ បណ្ដាប្រទេសលោកខាងលិច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតអាល់បានី ត្រូវបានកោះហៅ ទៅក្រសួងការបរទេសរុស្ស៊ី ហើយត្រូវបានគេជូនដំណឹងថា លេខាធិការទីមួយ នៃស្ថានទូតអាល់បានីនៅទីក្រុងមូស្គូ គឺជាមនុស្សដែលមិនដឹងគុណ ហើយតម្រូវឲ្យចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ៧២ ម៉ោង។
ការផ្លាស់ប្តូរនេះ គឺជាការឆ្លើយតបទៅ នឹងសេចក្តីសម្រេចរបស់អាល់បានី កាលពីខែមុន ដើម្បីបណ្តេញលេខាទីមួយ នៃស្ថានទូតរុស្ស៊ី នៅទីក្រុងទីរ៉ាណា ពីបទរំលោភលើវិធានការ ប្រឆាំងនឹងមេរោគកូវីដ-១៩នេះ។
ក្រសួងការបរទេសអាល់បានី បានឲ្យដឹងថា ចាប់តាំងពីខែមេសា ឆ្នាំមុន មានការរំលោភជាបន្តបន្ទាប់ ពីអ្នកការទូតរុស្ស៊ី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីការរំលោភបំពាន ដែលបានចោទប្រកាន់នោះទេ។
ក្រសួងរុស្ស៊ីបានឲ្យដឹងផងដែរថា ខ្លួនចាត់ទុកចលនាអាល់បានីនេះ ជាការបង្កហេតុ ដោយមានគោលបំណង ដាក់ពិន្ទុនយោបាយ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត និងប្រមូលការគាំទ្រពីលោកខាងលិច តាមរយៈការប្រឆាំងនឹងរុស្ស៊ី។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ការបណ្តេញអ្នកការទូតរុស្ស៊ី របស់លោកទីក្រុងទីរ៉ាណា ផ្ទុយនឹងសេចក្តីប្រកាសរបស់ខ្លួន ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព ជាមួយទីក្រុងម៉ូស្គូ ដែលគួរឱ្យសោកស្តាយ៕ ដោយ៖ ឈូក បូរ៉ា