ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ចុងឆ្នាំ២០២០ បានចេញអនុក្រឹត្យ កំណត់លក្ខណៈសម្បត្តិ និងឋានៈគ្រូនគរបាលជាតិកម្ពុជា។
អនុក្រឹត្យនេះ មានគោលបំណងលើកទឹកចិត្ត អភិវឌ្ឍន៍សមត្ថភាព គ្រូនគរបាលជាតិកម្ពុជា លើកកម្ពស់គុណភាពអប់រំ និងធានាប្រសិទ្ធភាព នៃការបង្ហាត់បង្រៀន ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារទូទាំងប្រទេស។
ជាមួយគ្នានេះ ក៏មានវិសាលភាពអនុវត្ត ចំពោះគ្រូនគរបាលជាតិ នៃរាជបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ៕