ព័ត៌មានជាតិ

ខេ ស៊ីមេន ផ្លាស់ប្ដូរ រូបរាងថ្មី និងបង្ហាញ ផលិតផលថ្មី និងប្ដេជ្ញាបន្ត លើកកម្ពស់ ការរស់នៅ របស់ប្រជាជនកម្ពុជា

ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ីមេន នៅថ្ងៃនេះ បានជួបជុំ​ជាមួយ​ តំណាង​អ្នកចែកចាយ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍សំណង់​ ដែលជាដៃគូ សហការ​របស់ខ្លួន មកពី​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការបង្ហាញ​ នូវ​ទម្រង់អភិវឌ្ឍន៍ថ្មី ​នៃផលិតផល​ម៉ាក​ ខេ ស៊ីមេន របស់ខ្លួន ជាមួយនឹងការ​ប្ដេជ្ញាចិត្ត ​បន្ត​លើកកម្ពស់​ការរស់នៅ​ កាន់តែប្រសើរឡើង របស់​ប្រជាជន​កម្ពុជា ។

នៅក្នុងឱកាសជួបជុំនេះ «ថ្មី»បី​យ៉ាង​ត្រូវបាន​បង្ហាញជូន ៖ ទីមួយ គឺ ការរចនា​សំបក​បាវ​ថ្មី​សម្រាប់​
​ស៊ីម៉ងត៍ ខេ ស៊ីមេន; រូបមន្តថ្មី​សម្រាប់​ស៊ីម៉ងត៍ ខេ ស៊ុបពែរ; និង​ផលិតផល​ថ្មី​ គឺ ខេ ផោវើរ ផ្លាស្ទ័ររីង ។

លោក Ratchayut Kasemchaisiri នាយកគ្រប់គ្រង អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងទៅកាន់តំណាង​អ្នកចែកចាយ និង​ដៃគូ​ ថា ទោះបីជា​ឆ្នាំ២០២០​កន្លងមក វាជាពេលវេលា​លំ បាកបំផុត​ ចំពោះក្រុមហ៊ុន​អាជីវកម្ម ​ទាំងអស់ក្ដី «យើង​បាន​បង្ហាញ ​ឲ្យឃើញ​ពីសាមគ្គីភាព និង​បាន​ឆ្លងកាត់វិបត្តិនេះ រួមជាមួយគ្នា ​បាន​មួយ​ឆ្នាំរួចហើយ» ។

លោក Ratchayut មានប្រសាសន៍ថា «យើង​ប៉ាន់ប្រមាណថា ឆ្នាំនេះក៏មិនមែន ងាយស្រួលដែរ សម្រាប់​អាជីវកម្ម​គ្រប់វិស័យ … ប៉ុន្តែ នៅក្រុមហ៊ុន អេសស៊ីជី និង ខេ ស៊ីមេន យើង​តែង​តែ​ខំប្រឹងប្រែង ​ជំរុញ​ខ្លួនឯង ​ដើម្បី​ជម្នះការលំបាក និង​ធ្វើ​ឲ្យ​អាជីវកម្ម​យើង ​រីកលូតលាស់​ជាបន្ត ។»

លោក​បានបន្ថែមថា «នៅឆ្នាំ២០២១នេះ យើង​គ្រោង​ចាប់ផ្ដើម ​ទសវត្សរ៍ថ្មី ជាមួយនឹង​ការអភិវឌ្ឍ​ទម្រង់​ថ្មីសម្រាប់​ផលិតផលស៊ីម៉ងត៍ ខេ ស៊ីមេន ។ ការអភិវឌ្ឍថ្មីៗនេះ គឺផ្ដើមចេញពី​មហិច្ឆតា ​ដ៏រឹងមាំ​របស់​យើង ​ដើម្បីរក្សា​ភាពឈានមុខគេរបស់​យើង នៅក្នុងចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីត លើសគេ​ផ្នែក​ម៉ាក​យីហោ ។»

យោងតាម​លោក Ratchayut ស៊ីម៉ងត៍ ខេ ស៊ីមេន នឹងមាន​សំបក​បាវថ្មី​ ហើយ​រចនាបថ​នៃ​សំបកបាវថ្មីនេះគឺ​កើតចេញ​ពី​ឆន្ទៈមុះមុតរបស់​យើង​ ក្នុង​ការ​បោះជំហាន ​ឲ្យ​លឿន​ឆ្ពោះទៅរកអនាគត ដោយ​ប្រើ​កេរ​ដំណែល​និង​បទពិសោធន៍​របស់​យើង ​ក្នុងនាម ​ជា​ម៉ាកយីហោ​ខ្មែរ ​ដំបូងគេ​បំផុត នៅក្នុងទីផ្សារ​កម្ពុជា ។

ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី ។ វាត្រូវបាន​កែលម្អ​ឲ្យ​ក្លាយជា​ស៊ីម៉ងត៍ ​ដែល​អាចប្រើបាន ​សម្រាប់​ការងារចម្រុះ ។ អ្នកប្រើប្រាស់​នឹង​វាយតម្លៃខ្ពស់ ​ចំពោះគុណតម្លៃរបស់​ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយ​ប្រភេទ ​សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប​ និង​គ្រឿងបង្គុំ​ស្រាលៗ ការរៀបឥដ្ឋ និងការងារ​​​បូក ។

រីឯ​ផលិតផល​ថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថា ​ជា​ស៊ីម៉ងត៍​បូក​ដែល​ល្អបំផុត​ ដែលធ្វើ​ឲ្យ​ជញ្ជាំង ​មាន​ភាពរលោង​ស្អាត​បំផុត និង​គ្មាន​ស្នាមប្រេះ ។

ជាមួយនឹងការអភិវឌ្ឍ​ថ្មីទាំងនេះ លោក Ratchayut សង្ឃឹមថា អត្តសញ្ញាណថ្មី និងផលិតផលថ្មី​ទាំងនេះ នឹងបំពេញសេចក្ដីត្រូវកា ររបស់អតិថិជន​ កាន់តែល្អ​បន្ថែមទៀត និងជួយ​ឲ្យ​អ្នកចែកចាយទាំងអស់ សម្រេចបាន​បរិមាណលក់ ​កើនឡើង និងមានភាព​ងាយស្រួល ក្នុងការលក់ផលិតផល ទាំងនេះ ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន ។ លោក Ratchayut បានបន្ថែមថា គោលដៅ​ធំបំផុត គឺ​ជួយ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​និង​កំណើន​ប្រកប​ដោយ​ចីរភាព​ ដល់​វិស័យ​សំណង់​ និង​ការរស់នៅ ​របស់​ប្រទេស​កម្ពុជា ដែល​នឹងនាំ​មកនូវ​ការរស់នៅ ​ប្រកប​ដោយ​គុណភាព ​កាន់តែប្រសើរឡើង ​ចំពោះម្ចាស់លំនៅដ្ឋាន ​គ្រប់រូប នៅកម្ពុជា ៕

To Top