ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា មន្ត្រីការិយាល័យប៉ូលិសជាន់ខ្ពស់ ក្នុងស្រុកមួយរូបបាននិយាយថា មានសាកសព០២បន្ថែមទៀត ត្រូវបានរកឃើញកាលពីថ្ងៃពុធ ដែលបានទាញចេញពីតំបន់ បានរងផលប៉ះពាល់ ដោយបាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand នៅភាគខាងជើងប្រទេសឥណ្ឌា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៣៤នាក់ ។
ពលរដ្ឋលើសពី១៧០នាក់ កំពុងបាត់ខ្លួននៅឡើយ ។
អ្នកស្រុកពីរនាក់ ក្នុងចំណោមបញ្ជីឈ្មោះ អ្នកស្រុកដែលកំពុងបាត់ខ្លួន បានត្រូវគេរកឃើញនៅផ្ទះសុវត្ថិភាព ។
ការបាក់ដុំផ្ទំាងទឹកកកដ៏ធំ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលបង្កការខូចខាត ដល់គម្រោងវារីអគ្គីសនីចំនួន០២កន្លែង ។
ប៉ូលិសបាននិយាយថា “ក្នុងចំណោមសាកសពចំនួន៣៤នាក់ ដែលបានទាញចេញមក គឺមានតែ១០នាក់ប៉ុណ្ណោះ ដែលមានអត្តសញ្ញាណ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា