បរទេស ៖អ្នកជំនាញផ្នែកសន្តិសុខ នុយក្លេអ៊ែពិភពលោកជិត៣០នាក់ តាមសេចក្តីរាយការណ៍ បានជំរុញរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ឲ្យស្តារឡើងវិញនូវភាពដឹកនាំ របស់សហរដ្ឋអាមេរិក លើវត្ថុធាតុដើម ដើម្បីកាត់បន្ថយការគម្រាមកំហែង ដែលពួកសកម្មប្រយុទ្ធនឹងប្រើប្រាស់ដើម្បីបង្កើតអាវុធន ។
នៅក្នុងលិខិតមួយដែលបញ្ជូនឲ្យដល់មន្ត្រីប្រមាណ៦នាក់នៅក្រសួងការពារជាតិ ក្រសួងថាមពលនិងក្រុមប្រឹក្សាសន្តិសុខជាតិ អ្នកជំនាញបាននិយាយថា សន្តិសុខវត្ថុធាតុដើមពិភពលោក ដូចជាភ្លូតូនីញ៉ូម និងសារធាតុអ៊ុយរ៉ានីញ៉ូមដើម ទទួលបានការយកចិត្តទុកដាក់លំដាប់ខ្ពស់មានដែនកំណត់ ពីរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។
យោងតាមឯកសារចម្លង អ្នកជំនាននានា ដែលរួមមានទាំងលោក Sharon Squassoni មកពីសាកលវិទ្យាល័យ George Washington University និងលោក William Tobey មកពីសាកលវិទ្យាល័យ Harvard University ផងនោះ បានសរសេរថា “ភាពដឹកនាំរបស់សហរដ្ឋអាមេរិក លើបញ្ហានេះ បានចុះទន់ខ្សោយ ហើយភាពវិវត្តរីកចម្រើនអន្តរជាតិ បានថយយឺត”។
ប្រែសម្រួល៖ប៉ាង កុង