CNN៖ របបយោធាថ្មី របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ កំពុងដោះលែងអ្នកទោសរាប់ម៉ឺននាក់ ខណៈការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅតែបន្តចូលដល់ថ្ងៃទី៧។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ មីង អ៊ុងឡាង បាននិយាយថា អ្នកទោសប្រមាណ ២៣ ៣១៤ នាក់ នឹងត្រូវបានគេផ្តល់ការលើកលែងទោស និងត្រូវបានដោះលែងនៅថ្ងៃ Union Day ដែលជាថ្ងៃឈប់សម្រាកថ្ងៃឈប់ សម្រាកសាធារណៈ ដើម្បីសង្កេតមើលការ បង្រួបបង្រួមប្រទេស ។ គេនៅមិនទាន់ច្បាស់ថា តើទណ្ឌិតណាខ្លះត្រូវបានផ្តន្ទាទោសនោះទេ ។
ខណៈពេលដែលការដោះលែង អ្នកទោសដ៏ច្រើន គឺជារឿងធម្មតានៅថ្ងៃបុណ្យជាតិ ក្នុងប្រទេសមីយ៉ាន់ម៉ា នេះគឺជាការលើកលែងទោស លើកដំបូង ពីរបបយោធាថ្មី ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី ១ ខែកុម្ភៈដោយបណ្តេញមេដឹកនាំ ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ និងឃុំខ្លួនមន្ត្រីរដ្ឋាភិបាលសំខាន់ៗ។
ពួកយោធាបានគ្រប់គ្រងប្រទេស ដោយបានអះអាងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត យ៉ាងទូលំទូលាយនៅក្នុងការបោះឆ្នោត ខែវិច្ឆិកាឆ្នាំ ២០២០ ដែលបានធ្វើឱ្យគណបក្ស សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីជាលើកទី ២ ៕
ប្រែសម្រួលៈ ណៃ តុលា