ព័ត៌មានអន្តរជាតិ

អតីតប្រធានធនាគារ កណ្តាលអ៊ឺរ៉ុប ត្រៀមខ្លួនក្លាយជា នាយករដ្ឋមន្ត្រីអ៊ីតាលី

រ៉ូម៖ គិតមកត្រឹមថ្ងៃសុក្រទី១២ ខែកុម្ភៈនេះលោក Mario Draghi អតីតប្រធានធនាគារកណ្តាលអ៊ឺរ៉ុប ដែលកំពុងទទួលបានការគាំទ្រ ពីសំណាក់គណបក្សនយោបាយ
ទាំងអស់នៅក្នុងប្រទេស ដើម្បីអាចចូលរួម ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី នាពេលខាងមុខនេះ។

អតីតប្រធានធនាគារកណ្តាលរូបនេះ ត្រូវបានស្នើសុំឲ្យមកជំនួសតំណែង របស់នាយករដ្ឋមន្ត្រីចាស់ ហើយការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយប្រធានាធីបតីអ៊ីតាលី
លោក Sergio Mattarella ក្នុងពេលឆាប់ៗនេះជាមិនខាន ។

លោក Draghi បានចំណាយពេល រយៈពេល៩ថ្ងៃចុងក្រោយ នេះ ក្នុងការពិភាក្សា និងការបង្រួមបង្រួមរដ្ឋាភិបាលឡើងវិញ ជាពិសេសនៅក្រោយពេលដែលប្រទេស ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយវិរុសរាតត្បាតកូវីដអស់ រយៈពេល១ឆ្នាំចុងក្រោយនេះ។

ទោះបីជាព័ត៌មានចេញផ្សាយ ព្រោងព្រាតតាមកាសែតនានាក្តី ប៉ុន្តែបុរសវ័យ៧៣ឆ្នាំ និងជាអ្នកជំនាញខាងសេដ្ឋកិច្ចរូបនេះ បានបង្ហើបថា គណរដ្ឋមន្ត្រីរបស់គាត់ នឹងអាចមិនអាចរួចរាល់
ក្នុងរយៈពេល២ឬ៣ថ្ងៃនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top