មកដល់ថ្ងៃទី ១៣ កុម្ភៈ នេះមានរយៈពេល០៣ថ្ងៃហើយ ដែលខ្ញុំបានចាក់ថ្នាំការពារជំងឺឆ្លងកូវីដ១៩។ សុខភាពខ្ញុំនៅល្អរឹងមាំធម្មតា ហើយជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំចិននេះ ខ្ញុំញាំអាហារគ្រប់យ៉ាងអត់តមអ្វីទេ រួមទាំងអាហារខ្មែរ ប៊័រ ឈីស ស្រាក្រហម និង អាហារសមុទ្រគឺពុំមានប្រតិកម្ម Allergic អ្វីដល់ខ្ញុំឡើយ។
ផ្ទុយទៅវិញខ្ញុំកាន់តែមានទំនុកចិត្តនិងជំនឿជឿជាក់យ៉ាងខ្លាំងលើវ៉ាក់សាំងនេះ។ ជាមួយគ្នានេះដែរ ក៏មានមិត្តភ័ក្តិខ្មែរនិងបរទេសជាច្រើននាក់ចង់ចាក់វ៉ាក់សាំង ប៉ុន្តែពួកគាត់ត្រូវរងចាំសិន ព្រោះចំនួនវ៉ាក់សាំងមានកំណត់។ ជាថ្មីម្តងទៀត ចំពោះបងប្អូន ជាពិសេសមន្រ្តីរាជការដែលមានអាទិភាពទទួលបានការចាក់វ៉ាក់សាំង សូមរូតរះទៅទទួលវ៉ាក់សាំងអោយបានឆាប់ ព្រោះទៅមុនបានមុន ទៅក្រោយអាចអស់វ៉ាក់សាំងហើយតាំងស្តាយក្រោយ។
គ្រប់យ៉ាងដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បាននិងកំពុងខិតខំធ្វើ គឺដើម្បីធានាសុវត្ថិភាពសុខភាពរបស់ពលរដ្ឋកម្ពុជា។ ខ្ញុំបាទ សូមគោរពអរគុណសម្តេចដែលលោកតែងតែ នៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងពេលប្រទេសកំពុងជួបវិបត្តិកូវីដ១៩ គឺសម្តេច បានខិតខំទំនាក់ទំនងទៅបរទេស ដើម្បីសុំជំនួយវ៉ាក់សាំងកូវីដ១៩ មកចាក់ការពារជូន ពលរដ្ឋខ្មែរ ដោយគ្មានការរើសអើងឡើយ។ ពលរដ្ឋកម្ពុជា មានការកក់ក្តៅយ៉ាងខ្លាំង ដែលមាន សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)