ព័ត៌មានអន្តរជាតិ

ទាហានមីយ៉ានម៉ា ប្រមាញ់អ្នកគាំទ្រ បាតុកម្ម ជុំវិញការបញ្ចេញ យោបល់ លើបណ្ដាញសង្គម

បរទេស ៖ ទាហាន របស់ប្រទេសមីយ៉ានម៉ា កំពុងតែតាមប្រមាញ់ មនុស្ស៧នាក់ ដែលគាំទ្រការតវ៉ាប្រឆាំង រដ្ឋប្រហារក្នុងខែនេះ ហើយពួកគេនឹងប្រឈមមុខ បទចោទប្រកាន់ ជុំវិញការបញ្ចេញមតិ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគម្រាមកំហែង ដល់ស្ថិរភាពជាតិ ។

នៅក្នុងចំណោមមនុស្ស ទាំង៧នាក់នោះ លោក Min Ko Naing ធ្លាប់ជាមេដឹកនាំការតវ៉ាមួយ នៅក្នុងឆ្នាំ១៩៨៨ បានធ្វើការអំពាវនាវឲ្យគាំទ្រ ដល់ការធ្វើបាតុកម្ម តាមដងផ្លូវនានា និងយុទ្ធនាការមិនស្តាប់បង្គាប់ របស់ស៊ីវិលមួយ ។

សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃទី០៨ នៃបាតុកម្មតវ៉ានៅទូទាំងប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឆាំងនឹងរដ្ឋប្រហារ ដែលបញ្ឈប់ការផ្លាស់ប្តូរ ទៅលទ្ធិប្រជាធិបតេយ្យ និងបានបង្កឲ្យមានការភ័យខ្លាច ចំពោះការវិលត្រឡប់ទៅ រកសម័យនៃការបង្ក្រាបពីមុន ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លើគេហទំព័រហ្វេសប៊ុកនាថ្ងៃសៅរ៍នេះ ក្រុមព័ត៌មាន True News របស់កងទ័ពបាននិយាយថា ប្រជាជនគួរតែផ្តល់ព័ត៌មានដល់បូលិស ប្រសិនបើពួកគេបានប្រទះ ឃើញអ្នកណាម្នាក់ នៅក្នុងចំណោមមនុស្ស ទាំង៧នាក់ដែលមានរៀបរាប់ ឈ្មោះនោះ ហើយនឹងមានការពិន័យ ប្រសិនបើពួកគេលាក់បំពួន មនុស្សទាំង៧នាក់នោះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top