ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី ។ នេះបើយោងតាមសេចក្ដីសម្រេច របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។
លិខិតបានឲ្យសាមីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើ្បម្បីកែប្រែកំហុសឆ្គង និងរងចាំការសម្រេចជាថ្មី ។
ក្នុងលិខិតមិនបញ្ជាក់ថា ខុសនីតិវិធីលើការងារអ្វីនោះទេ ។ ប៉ុន្តែការផ្អាកពីការងារនេះ ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ១៥ កុម្ភៈនេះបានថ្លែងថា បើមានមន្ត្រីនគរបាលណាដោះលែង មេក្លោងនាំផ្លូវពលករគេចវេស ពីការធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញ ៕