ភ្នំពេញ៖ យុវតីម្នាក់អាយុ១៧ឆ្នាំ បានរត់ចេញពីមណ្ឌល ចត្តាឡីសក័ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារទៅបាត់ស្រមោល ។ នេះបើរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ផ្ញើជូនលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ កុម្ភៈនេះ លោករដ្ឋមន្ត្រីព័ត៌មាន បានបញ្ជាក់ថា «យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ តាមសង្សាឈ្មោះ ឌិន សាម៉ឹយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះនេះមិនទាន់មានមុខចូលមក ក្នុងមូលដ្ឋានយើងខ្ញុំនៅឡើយទេ» ៕