Covid-19

នៅថ្ងៃទី១៦ ខែកុម្ភៈ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្រោម ១០០នាក់ និងមានអ្នកជាសះស្បើយជិត ៧០០នាក់

បរទេស៖ រដ្ឋាភិបាលថៃ បានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៧២នាក់ នៅថ្ងៃអង្គារ ដោយបង្កើនចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះដល់ ២៤ ៧៨៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតកាលពីខែមករាឆ្នាំមុន និងមិនមានសេចក្តីរាយការណ៍ពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៨២ នាក់ដដែល។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៧២ ករណី គឺមាន ២១ ករណីត្រូវបានធ្វើរោគវិនិច្ឆ័យនៅតាមមណ្ឌលសុខភាព, ចំនួន ៤៨ តាមរយៈការធ្វើតេស្តិ៍យ៉ាងសកម្មនៅក្នុងសហគមន៍ និងមានចំនួន ៣ ករណីផ្សេងទៀត ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក។

សូមជម្រាបថា បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថាក្នុងចំណោមករណីជំងឺកូវីដ១៩សរុបចំនួន ២៤ ៧៨៦ នាក់ គឺមានអ្នកព្យាបាលជាសះស្បើយចំនួន ២៣ ៥៦៣ នាក់(៩៥.០៧%) បានរកឃើញរួមទាំង ៦៨០ នាក់ ត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរក្នុងរយៈពេល ២៤ ម៉ោងនេះ ខណៈដែលអ្នកជំងឺកូវីដ១៩ចំនួន ១ ១៤១ នាក់ផ្សេងទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ ៨២នាក់ ៕

To Top