ភ្នំពេញ ៖ កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា បានចេញពីផលិតកម្មថោនចូលផលិកម្មថ្មី គឺផលិតកម្មរាម។ ព្រឹត្តិការណ៍បង្ហាញខ្លួននឹងធ្វើឡើង នៅថ្ងៃ១៩ កុម្ភៈស្អែកនេះ នៅដឺព្រីមៀសែនសុខ រាជធានីភ្នំពេញ ។
យោងតាមហ្វេសប៊ុកលោក អ៊ឹម ជីវ៉ានៅថ្ងៃ១៨ កុម្ភៈនេះ បានឲ្យដឹងថា “កញ្ញាមាស សុខ សោភា បានលុយរាប់ម៉ឺនដុល្លារក្នុងមួយខែ ។ ស្អែកនេះ តារាចំរៀងល្បី កញ្ញា មាស សុខសោភា ចូលទ្រនំថ្មីមួយទៀតហើយ គឺផលិតកម្មរាម ។ តើការចូលផលិតកម្មថ្មីរបស់តារារូបនេះនឹងធ្វើឲ្យ កញ្ញា មានប្រជាប្រិយភាពខ្លាំងជាងមុន ឬយ៉ាងណា?? “។
លោកថា កញ្ញា មាស សុខសោភា បានបង្ហើបប្រាប់ថា ការចូលផលិកម្មថ្មីនេះ គឺជាតារាចំរៀងជាប់កិច្ចសន្យា ដោយកញ្ញា មើលឃើញផលិកម្មមួយនេះ ជាផលិតកម្មដែលមានស្តង់ដាខ្ពស់ ប្រកបដោយគុណភាព ដោយខាងផលិតកម្ម មានគម្រោងធំៗជាច្រើនដូចជា ផលិតខ្សែភាពយន្តខ្នាតធំ ផលិតបទចំរៀង Original និងកការផលិតកម្មវិធីផ្សេងៗ ។
បើតាមលោក អ៊ឹម ជីវ៉ា ម្ចាស់ផលិកម្មនេះ គឺមានលោកស្រីឧកញ៉ា ស្រី អូន ដែលនឹងបង្កើតនូវស្នាដៃចំរៀងពីកូនខ្មែរ និងខ្សែភាពយន្តជាដើម ៕