គណៈកម្មការ និងអនុគណៈកម្មការ បច្ចេកទេស ប.ស.ស. ប្រជុំពិភាក្សា កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃនេះ ដឹកនាំដោយ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. ដែលប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា៖ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃនេះ គឺដើម្បីកែលម្អឲ្យកាន់តែប្រសើរឡើង ទៅលើដំណើរការទូទាត់ ថ្លៃសេវាសុខាភិបាល ជូនមូលដ្ឋានសុខាភិបាល ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងឯកជនទាំងអស់ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. ឲ្យបានរហ័ស ច្បាស់លាស់ ប្រសិទ្ធភាព និងប្រសិទ្ធផល ជាងមុន ហើយនេះជាប្រព័ន្ធទូទាត់ តាមបែបបច្ចេកវិទ្យាថ្មី ភ្ជាប់បណ្ដាញបន្ថែម ទៅលើប្រព័ន្ធទូទាត់ (HSPIS) ដែលមានស្រាប់។
សូមរំលឹកផងដែរថាកន្លងមក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានដាក់ដំណើរការ ប្រព័ន្ធទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដល់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. តាំងពីចាប់ដំណើររបប ធានារ៉ាប់រងសុខភាព ខែកញ្ញា ២០១៦ឆ្នាំមកម្លេះ ដែលប្រព័ន្ធទូទាត់នេះ មានឈ្មោះថា ប្រព័ន្ធព័ត៌មានគាំពារ សុខភាពសង្គម (HSPIS) ដែលអនុញ្ញាត ឲ្យមូលដ្ឋានសុខាភិបាល ដាក់ស្នើសុំទូទាត់ ថ្លៃសេវាសុខាភិបាល បានតាមរយៈប្រព័ន្ធកុំព្យូទ័រ និងតម្រូវឲ្យភ្ជាប់ឯកសារ វេជ្ជសាស្ត្រ ជា Hardcopy ពាក់ព័ន្ធផ្សេងៗទៀតមក ប.ស.ស. ប៉ុន្ដែរយៈពេល១ឆ្នាំចុងក្រោយ ប.ស.ស. បានធ្វើការកែសម្រួលនីតិវិធីដោយមិនតម្រូវឲ្យមូលដ្ឋានសុខាភិបាលផ្ញើឯកសារវេជ្ជសាស្រ្ត ជា Hardcopy មក ប.ស.ស. ទៀតទេ ដោយគ្រាន់តែ ស្គេនឯកសារទាំងអស់នោះ ចូលក្នុងប្រព័ន្ធមួយ ដោយឡែកមក ប.ស.ស.៕










Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
