ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិ សម្តេច ទៀ បាញ់បានថ្លែងថា វេជ្ជបណ្ឌិតម្នាក់ដែលជាគ្រូបង្រៀនដល់ ទាហានដែលសង្ស័យឆ្លងជំងឺកូវីដ១៩ គឺលទ្ធផលនៃការធ្វើតេស្ត រកមេរោគកូវីដ១៩បង្ហាញថា គឺអវិជ្ជមាន ដោយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមការផ្សាយ របស់សារព័ត៌មានថ្មីៗ។
សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកវេជ្ជបណ្ឌិតម្នាក់ បង្រៀនទាហានមកធ្វើចត្តាឡីស័ក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ២២ កុម្ភៈនេះ។ ការថ្លែងរបស់សម្តេចនេះ ធ្វើឡើងតាមរយៈសារសំឡេង ប្រហែល៥នាទីដែលរៀបរាប់ ពីវេជ្ជបណ្ឌិតរូបនេះដែលបានបើកគ្លីនិកឯកជនមួយ ហើយបានចុះទៅបង្រៀនដល់ក្រុមទាហាន។
សម្ដេច ទៀ បាញ់ បានថ្លែងឲ្យដឹងថា «មានបញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិក ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវមានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ» ៕