ព័ត៌មានអន្តរជាតិ

រុស្ស៊ី សម្ដែងខកចិត្តនឹងសេចក្តីសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្ម បន្ថែមទៀត

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនពិតជាខកចិត្ត ដែលរដ្ឋមន្រ្តីការបរទេស សហភាពអឺរ៉ុប (EU) បានសម្រេចចិត្តរៀបចំ ការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា រដ្ឋមន្រ្តីការបរទេសនៃប្លុកនេះ បានយល់ព្រមដាក់ចេញនូវវិធានការណ៍រឹតត្បិតប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះ“ ការចាប់ខ្លួនការផ្តន្ទាទោស និងការធ្វើទុក្ខបុកម្នេញ” លើមេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអាចទទួលយកបាននោះទេ ក្នុងការធ្វើឱ្យមានការមិនស្របច្បាប់ និងមិនសមហេតុផល ដើម្បីអំពាវនាវឱ្យមានការដោះលែងពលរដ្ឋរុស្ស៊ី ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋសេដ្ឋកិច្ចដោយតុលាការរុស្ស៊ីស្របតាមច្បាប់របស់រុស្ស៊ី។

ក្រសួងនេះបានបន្ថែមទៀតថា“ វាគួរឱ្យសោកស្តាយ ដែលឧបករណ៍មិនស្របច្បាប់ ដូចជាច្បាប់ឧត្ដមគតិ សម្ពាធ និងទណ្ឌកម្ម ត្រូវបានចាក់បញ្ចូលក្នុងឃ្លាំងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប” ។

របាយការណ៍នេះបានកត់សម្គាល់ថា“ ទេវកថានៃភាពមិនចុះសម្រុងផ្ទាល់ខ្លួនរបស់សហភាពអ៊ឺរ៉ុប ក្នុងវិស័យសិទិ្ធមនុស្ស ត្រូវបានបដិសេធជារៀងរាល់ថ្ងៃ” ដោយភាពសាហាវឃោរឃៅរបស់ប៉ូលីសការវាយប្រហារលើសេរីភាពសារព័ត៌មាននិងការទប់ស្កាត់ការប្រើប្រាស់ភាសារុស្ស៊ី៕

ដោយ ឈូក បូរ៉ា

To Top