ព័ត៌មានជាតិ

សម្ព័ន្ធសហជីព ចលនាកម្មករ លើកពេលកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីទប់ស្កាត់ការ រីករាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ព័ន្ធសហជីពចលនាកម្មករ បានប្រកាស លើកពេលកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នៅខេត្តរតនគីរី។

ក្នុងកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ កុម្ភៈ នេះ សម្ព័ន្ធសហជីព ចលនាកម្មករ បានស្នើឲ្យថ្នាក់ដឹកនាំ សហជីពមូលដ្ឋានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយដល់ សមាជិក-សមាជិកា និងកម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ នៅតាមកន្លែងការងាររបស់ខ្លួន។

ជាងនេះទៅទៀត ថ្នាក់ដឹកនាំសហជីពមូលដ្ឋានទាំងអស់ ត្រូវចុះពិនិត្យមើលថា តើរោងចក្រដែលបងប្អូនកំពុងធ្វើការរា ល់ថ្ងៃនោះ បានចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលហើយឬនៅ៕

To Top