ព័ត៌មានជាតិ

ចិនប្រកាសផ្តល់ជំនួយ បរិក្ខារបច្ចេកទេសដល់ មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ​-១៩ នៅក្នុងខេត្តព្រះសីហនុ 

ភ្នំពេញ​:បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដោយ​រំពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ។

តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នៅថ្ងៃទី​២៥កុម្ភៈ​នេះបានឱ្យដឹងថាក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕

To Top