បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តក្នុងការនិរទេសពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា
១ ០៨៦នាក់ចេញ ពីប្រទេសរបស់ខ្លួនទោះបីជា មានភាពផ្ទុយទៅនឹងដីការបស់តុលាការ និងបណ្តឹងឧទ្ទរណ៍ ពីសំណាក់ក្រុមសិទ្ធមនុស្សក្តី។
គួរឲ្យដឹងដែរថាជាការឆ្លើយតប និងមុនការសម្រេចចិត្តអង្គការសិទ្ធិមនុស្សជាច្រើន បាននិយាយថាក្រុមពលរដ្ឋ មីយ៉ាន់ម៉ាទាំងនោះរួមមានជនជាតិភាគ តិចមួយចំនួនដែលរងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេស មីយ៉ាន់ម៉ាផងដែរ។
ក្រុមសិទ្ធមនុស្សទាំងនោះ បានបន្តទៀតថាការបញ្ជូនពួកគេទៅវិញក្នុងពេលដល់ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងស្ថានភាពប៉ះពាល់ដោយសាររដ្ឋប្រហារ នោះគឺពិតជានឹងអាចធ្វើឲ្យពួកគេកាន់តែមានភាពប្រថុយប្រថាន ខ្លាំងជាងនេះទៀតមិនខាន។
ប៉ុន្តែជាការឆ្លើយតបរបស់ម៉ាឡេស៊ី បានបញ្ជាក់ថាពួកគេភាគច្រើនគឺបានយល់ព្រមក្នុងការវិលត្រឡប់ដោយការស្ម័គ្រចិត្តដោយមិនមានការជំរុញ និងបង្ខំដោយភាគី ណានោះទេហើយពួកគេក៏មិនមែនជាក្រុម មនុស្សស្វែងរកសិទ្ធជ្រកកោននោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
https://www.bbc.com/news/world-asia-56178270