ព័ត៌មានអន្តរជាតិ

ក្រុមឥស្លាមហាម៉ាស់ ដោះលែងអ្នកទោសចំនួន ៤៥នាក់ នៅតំបន់ហ្គាហ្សាស្រ្ទីប នៅមុនពេលបោះឆ្នោតមកដល់

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមចលនាឥស្លាមហាម៉ាស់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះបានធ្វើការដោះលែងអ្នកទោស ចំនួន៤៥នាក់ ពីពន្ធនាគាររបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប នៅមុនពេលការបោះឆ្នោតសកលមកដល់ ។

ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា បានធ្វើការដោះលែងក្រុមអ្នកទោស “ក្នុងគោលបំណងផ្តល់សញ្ញាល្អ គឺតៀមរៀបចំនៅលើដែនដី ដែលបង្ហាញពីផលវិជ្ជមាន សម្រាប់ការៀបចំដំណើរការបោះឆ្នោតសកល និងធ្វើការបញ្ចប់ការបែងចែកទឹកដី ដែលជារឿងផ្ទៃក្នុងនឹងគ្នា ជាមួយជនជាតិប៉ាឡេស្ទីន អស់រយៈពេល១៤ឆ្នាំមកនេះ” ។

នៅក្នុងសេចក្តីប្រកាសមួយបានដាក់ថា ក្រុមហាម៉ាស់ បាននិយាយថា ក្រុមអ្នកទោស ត្រូវបានចាប់ខ្លួន “ដែលមានមូលហេតុជាច្រើន ដែលបានបង្កឲ្យមានទុក្ខ ដល់អ្នកក្នុងស្រុក និងកងកម្លាំងរបស់ពួកគេ” ។

ក្រុមហាម៉ាស់ បាននិយាយថា មិនមានអ្នកទោសណាម្នាក់ “បានចាប់ខ្លួនដែលបង្ហាញ អំពីកិច្ចការនយោបាយរបស់ពួកគេ និងការបញ្ចេញមតិ” នៅក្នុងតំបន់ហ្គាហ្សា ។

គួររំលឹកថា កាលពីថ្ងៃចន្ទ លោក Mohammed Ishtaye នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បានអំពាវនាវសុំឲ្យក្រុមហាម៉ាស់ ធ្វើការដោះលែងអ្នកទោសនយោបាយ ដែលបានជាប់ឃុំឃាំង នៅក្នុងពន្ធនាគាររបស់ខ្លួន នៅតំបន់ហ្គាហ្សា ស្ទ្រីប ដោយបានថ្លែងថា ក្រុមហាម៉ាស់ នឹងធ្វើការដោះលែង “អ្នកទោសនយោបាយចំនួន៨០នាក់ ពីពន្ធនាគាររបស់ខ្លួន នៅតំបន់ហ្គាហ្សាស្រ្ទីប” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top