ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ឺរ៉ុបអំពាវនាវ ឲ្យមានការពន្លឿន ផលិតកម្មវ៉ាក់សាំង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនៅបានឲ្យដឹងថាមេដឹកនាំនប្លុកអ៊ឺរ៉ុប ទាំងឡាយបានធ្វើការអំពាវនាវ ថ្មីមួយទៀត ឲ្យមានការពន្លឿនល្បឿននៃសង្វាក់ ផលិតកម្មផលិតនិងចែកចាយ វ៉ាក់សាំងកូវីដឡើងវិញក្រោយ ពេលដែលវាត្រូវបានពន្យាពេលរហូតមក។

ប្រធានក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបលោក Charles Michelបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានបន្ទាប់កិច្ចប្រជុំតាមអនឡាញថា៖ កិច្ចការងារអទិភាពរបស់យើងនៅពេលនេះគឺធ្វើការពន្លឿននៃសង្វាក់ផលិតកម្ម និងការចែកចាយវ៉ាក់សាំងឲ្យទៅដល់គ្រប់តំបន់ទាំងអស់នៅ ទ្វីបអ៊ឺរ៉ុប។

លោកក៏បានលើកទឹកចិត្តដល់មេដឹកនាំ ទាំងអស់នៅក្នុងប្លុកដើម្បីធ្វើការជិតស្និទធជាមួយនឹងក្រុមការងារថ្នាក់ក្រោម ដើម្បីកំណត់នូវភាពរាំងស្ទះធានា ខ្សែសង្វាក់ផ្គត់ផ្គង់និងបង្កើន ផលិតកម្មហើយទន្ទឹមនឹងនេះដើម្បីធានាថាក្រុមហ៊ុន ឱសថគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ។

គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអាទិត្យកន្លង ទៅពលរដ្ឋនៅក្នុងតំបន់អ៊ឺរ៉ុបសរុបប្រមាណជាជាង២១លាននាក់ ត្រូវបានរាយការណ៍ថាបានឆ្លងនិងប្រមាណជា ជាង៥០ម៉ឺននាក់ទៀតបានបាត់បង់ជីវិតដោយសារតែកូវីដ៕ ប្រែសម្រួល៖ស៊ុនលី

To Top