ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយក អណ្តើកសមុទ្រ ទម្ងន់ធ្ងន់១ក្បាល បានពីប្រជានេសាទ ទៅព្រលែង ចូលសមុទ្រធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ​ ដើម្បីចូលរួមអភិរក្សសត្វកម្រ​ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១២៤ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួម សហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារ អភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕

To Top